ឯកឧត្តម ពេជ្រ ស្រស់ បានដាស់តឿនកូនខ្មែរថា ថៅកែស្រាវេចលុយទៅស្រុក រីឯកូនខ្មែរវេចធាតុចូលចេតីយ៍?
( ភ្នំពេញ) ៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានខំមិនប្រាប់ទៅប្រជាពលរដ្ឋខ្មែរល្មមកាត់បន្ថយហើយរឿងផឹកស្រាព្រោះថៅកែស្រាបៀរគេវេចលុយ ទៅប្រទេសគេច្រើនណាស់ រីឯអ្នកផឹកស្រាបៀរស្រុកយើងវិញ គឺវេចធាតុចូលចេតិយរៀរាល់ថ្ងៃ។
តាមរយ:បណ្ដាញសង្គមេហ្វសប៊ុកលោក ពេជ្រ ស្រស់បានលើកឡើងយ៉ាងដូច្នេះថា “ល្មមកាត់បន្ថយហើយកូនខ្មែរយើង ថៅកែស្រាបៀរគេវេចលុយយើងទៅប្រទេសគេច្រើនណាស់រីឯអ្នកផឹកស្រាបៀរស្រុកយើងវិញ គឺវេចធាតុចូលចេតិយរៀរាល់ថ្ងៃ។ សូមបងប្អូនឈប់ងប់ងុលនឹងវាទៀតទៅបងប្អូន ហិនហោចទាំងលុយ ប្រថុយទាំងប៉ះពាល់ដល់សុខភាព និងអសយុជីវិតបងប្អូន ថែមទាំងកើតនូវរឿងជម្លោះឥតឈប់ឈ លោកពេជ្រស្រស់ក្នុងនាមជាប្រធាន គណបក្សយុវជនកម្ពុជា ហើយក្នុងនាមលោកដែលតែងតែស្រឡាញ់ប្រជាពលរដ្ឋខ្មែរទាំងអស់ មានការភ្ញាក់រលឹក រឿងផឹកស្រា ក្លែមសម្ដីបង្អួតស្រី ក្នុងវង់ផឹកស៊ីបង្កើតជម្លោះបង្កលក្ខណៈហិង្សាជារៀងរាល់ថ្ងៃ វាជាបច្ច័យមួយអាក្រក់ ដែលធ្វើឱ្យមានផលប៉ះពាល់ទៅលើសង្គមជាតិ ហើយនឹងអាចឃ្លាតឆ្ងាយនូវសុភមង្គលនិងក្រុមគ្រួសារផងដែរ៕