ឯកឧត្តម ពេជ្រ ស្រស់៖ បើកបរខ្លួនឯង គឺកំណត់ការស្លាប់រស់ដោយខ្លួនឯង ហើយបើប្រយ័ត្នឲ្យខ្ពស់ គឺរស់បានយូរ

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងជាសារអប់រំទៅ កាន់អ្នកបើកបរថា បើកបរខ្លួនឯង គឺយើងកំណត់ការស្លាប់រស់ដោយខ្លួនឯង ហើយបើកបរឲ្យយឺតកុំបង្ខំ កុំស្រវឹងគឺគ្មានគ្រោះថ្នាក់អីនោះទេ ប្រយ័ត្នឲ្យបានខ្ពស់គឺរស់បានយូរ ។

លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ មីនានេះថា ក្រោយផ្ទុះព្រឹត្តិការណ៍ប្លន់ កក្រើកធរណី រំជួយមេឃពាក់ព័ន្ធនឹងអតីត តៃកុងឡានខ្លួនបែបនេះ ធ្វើឲ្យលោកនឹកឃើញដល់ឧកញ៉ាម្នាក់ គឺគាត់មិនមានតៃកុងឡានទេ ដោយគាត់បើកខ្លួនឯង ហើយលោកក៏ចំអកលេងជាមួយគាត់ថា ហេតុអីបងឯងម៉ៅស្វិតម្លេស គ្រាន់តែជួលអ្នកបើកបរឲ្យក៏មិនហ៊ានជួលដែរ បងឧកញ៉ាក៏សើចដាក់លោក ហើយឆ្លើយតបថា ស្រស់ឯងត្រូវចាំ អ្នកបើកបរឲ្យយើង គឺវាដឹងរឿងយើងទាំងអស់ ចុះបើថ្ងៃណាមួយវាឆ្កួតមួយពេល ស្រាប់តែវា បបួលគ្នីគ្នាវាមកប្លន់យើងវាមិនរលាយហើយ ។

អត្ថបទដែលជាប់ទាក់ទង