ឯកឧត្តម ពេជ្រ ស្រស់ ៖ដោយសារតែអំណាចបានធ្វើឲ្យមនុស្សស្លូតក្លាយទៅជាកាចរីឯមនុស្សឆ្លាតក្លាយទៅជាល្ងង់ ហើយហ៊ានធ្វើអ្វីៗគ្រប់យ៉ាងគឺដើម្បីតែអំណាចខ្លួន
(ភ្នំពេញ )៖នៅរសៀល ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ ២០២១ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះ សារបញ្ចេញមតិពាក់ព័ន្ធទៅនិងការបាតុកម្ដ៏រាំរៃមួយក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែយោធាធ្វេីរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី ដែលការបាតុកម្មនេះមានមនុស្សស្លាប់ជាច្រេីននាក់មកហេីយដោយយោធាបានប្រេីកាំភ្លេីងគ្រាប់ពិតបាញ់ទៅលេីបាតុករ។
នេះជាសារទាំងស្រុងរបស់ ឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះសារយ៉ាងដូច្នេះថា ៖”ដោយសារតែអំណាចបានធ្វើឲ្យមនុស្សស្លូតក្លាយទៅជាកាចរីឯមនុស្សឆ្លាតក្លាយទៅជាល្ងង់ ហើយហ៊ានធ្វើអ្វីៗគ្រប់យ៉ាងគឺដើម្បីតែអំណាចខ្លួន។ ឈាមយុវជនហូរដើម្បីភាពត្រឹមត្រូវគឺជាការលះបង់ដ៏មានតម្លៃបំផុត ហើយអ្នកដែលបានធ្វើឲ្យឈាមយុវជនហូរដោយបំពានភាពត្រឹមត្រូវគឺជាជនបិសាច។
ស្ថានភាពនៅមីយ៉ាន់មា គឺត្រូវតែរួមគ្នាសង្រ្គោះជាបន្ទាន់ទាំង
នៅក្នុងសហគមន៍អាស៊ាន និងនៅពិភពលោក ពីព្រោះទង្វើ
រដ្ឋប្រហារនៅមីយ៉ាន់មាផ្ទុយពីស្មារតីនយោបាយពិភពលោក
ដោយអ្នកចាញ់ប្លន់អំណាចពីអ្នកឈ្នះ ពីព្រោះនៅក្នុងរបបប្រ
កាន់លទ្ធិប្រជាធិបតេយ្យតម្រូវឲ្យគោរពតាមសម្លេងភាគច្រើនប៉ុន្តែនៅមីយ៉ាន់មាដើរផ្ទុយស្រលះពីស្មារតីលទ្ធិប្រជាធិបតេយ្យ390ដឺក្រេ ដូច្នេះដល់ពេលពិភពលោកចូលសង្រ្គោះមីយ៉ាន់មាចេញពីចង្កូមបិសាចស្រេកឃ្លានអំណាចហើយ ម្យ៉ាងវិញទៀតសហគមន៍អាស៊ាន ក៏គួរវិសោធនកម្មធម្មនុញ្ញអាស៊ានផងដែរពាក់ព័ន្ធមាត្រាមិនលូកដៃកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិកគឺដើម្បីធានាបានសេចក្តីសុខរួមនៅក្នុងតំបន់អាស៊ានទាំងមូល។
លោកបានបន្ថែមទៀតថា យុវជនជាកម្លាំងស្នូលនៃប្រទេសជាតិ ប៉ុន្តែយុវជនក៏ត្រូវដឹងថាភាពត្រឹមត្រូវសម្រាប់ជាតិនិងភាពត្រឹមត្រូវរបស់ច្បាប់ឲ្យច្បាស់លាស់ដែរ មិនមែនធ្វើសកម្មភាពប្រឆាំងនឹងច្បាប់នោះឡើយ។ជាក់ស្តែងយុវជនមីយ៉ាន់មាក្រោកឡើងតវ៉ាគឺវាជារឿងត្រឹមត្រូវបំផុត ដោយហេតុថា៖ អ្នកមានកាំភ្លើងប្លន់អំណាចពីអ្នកឈ្នះដូច្នេះក្នុងនាមសមាជិកអ្នកឈ្នះត្រូវតែក្រោកឡើងការពារភាពឈ្នះរបស់ខ្លួន គឺមិនមែនចាញ់គេហើយនាំគ្នាទៅដណ្តើមភាពឈ្នះពីអ្នកឈ្នះនោះឡើយ។ ពិភពលោកសុខសាន្ត គឺមនុស្សជាតិរុងរឿង។