អតីតអនុប្រធានចលនាយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រចាំខេត្តស្វាយរៀង លោក ឯម សុខសុវណ្ណ បានប្រកាសចូលរួមជាមួយបក្សយុវជនកម្ពុជា

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គណបក្សយុវជនកម្ពុជាបានធ្វើសមាជ
គណបក្សគម្រប់ខួបមួយអាណត្តិនៃការបង្កើតគណបក្សយុវជនកម្ពុជា ដើម្បីជ្រើសរើសប្រធានគណបក្សថ្មីដឹកនាំ
បក្សបន្ត ហើយការបោះឆ្នោតជ្រើសរើសប្រធានបក្សថ្មីនោះផងដែរគឺលោក ពេជ្រស្រស់បានជាប់ឆ្នោតធ្វើជាប្រធានគណបក្សយុវជនកម្ពុជាបន្តទៀត ដោយឈ្នះសម្លេងលើសលុប

នៅក្នុងពិធីសមាជនោះដែរ លោក ពេជ្រ ស្រស់ បានប្រកាសប្តេជ្ញាការពារប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែររងគ្រោះផ្សេងៗ ព្រមទាំងប្រឆាំងដាច់ខាតចំពោះជនប្រព្រឹត្តអំពើពុករលួយដែលលោកសង្កត់ធ្ងន់ថាការរីករាលដាលអំពើពុករលួយជាហេតុនាំឲ្យជាតិធ្លាក់ក្នុងជ្រោះមរណៈនិងអភិវឌ្ឍជាតិយឺតយ៉ាវ

បន្ទាប់ពីលោកថ្លែងប្តេជ្ញារួចមក លោក ពេជ្រ ស្រស់ ក៏បានប្រកាសតែងតាំងថ្នាក់ដឹកនាំគណបក្សសំខាន់ៗផងដែរ ក្នុងការតែងតាំងនោះក៏មានរូបលោក ឯម សុខសុវណ្ណ ដែលលោកជាអតីតអនុប្រធានចលនាយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រចាំខេត្តស្វាយរៀង

ហើយលោក ឯម សុខសុវណ្ណ ខ្លួនលោកផ្ទាល់ក៏បានប្រកាសខ្លួនចូលរួមជាមួយនឹង
គណបក្សយុវជនកម្ពុជាផងដែរ”® សូមប្រកាសថា ខ្ញុំចូលរួមជីវភាពនយោបាយជាមួយ #គណបក្សយុវជនកម្ពុជា ចាប់ពីថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2021 តទៅ លេីមាគ៌ាដឹកនាំដោយ ឯ.ឧ ពេជ្រ ស្រស់។ ត្រៀមប្រយុទ្ធក្នុងសមរភូមិនយោបាយ 2022-2023 ។”

ទទឹមនឹងលោក ឯម សុខសុវណ្ណ ប្រកាសក៏លោក ពេជ្រ ស្រស់ បានសរសេរសារផ្លូវការ
មួយលើផេករបស់លោកថា”អ្នកសកម្មក្នុងឆាកនយោបាយអតីតគណបក្ស
សង្គ្រោះជាតិម្នាក់ គឺលោក សុខសុវណ្ណ បានក្លាយជាមន្រ្តីជាន់ខ្ពស់របស់បក្សយុវជនកម្ពុជាដោយទទួលបានមុខងារជាប្រធាននាយកដ្ឋាន
កិច្ចការនយោបាយនៅក្នុងគណបក្សយុវជន ។

រូបលោកសម្រេចចិត្តចូលរួមជាមួយបក្សយុវជនគឺលោកបានមើលឃើញថា មានតែបក្សយុវជន
មួយទេដែលហ៊ានថា ហើយក៏ហ៊ានធ្វើ និងជួយដល់ប្រជាពលរដ្ឋរងគ្រោះយ៉ាងពិតប្រាកដដែរ។

គួរឲ្យកត់សម្គាល់ឃើញថាគណបក្សយុវជនកម្ពុជាក្រោមការដឹកនាំដោយលោក ពេជ្រ ស្រស់ គឺបានរីកលូតលាស់យ៉ាងលឿនបំផុតក្នុងឆាកនយោបាយនៅកម្ពុជា ហើយបានបង្កើតស្នាដៃជូនជាតិជាច្រើន ព្រមទាំងជួល
ពលរដ្ឋរងគ្រោះផ្សេងៗបានរាប់ពាន់គ្រួសារផងដែរ។

 

អត្ថបទដែលជាប់ទាក់ទង