ក្រោយឃើញ ឧក្រិដ្ឋ ជន ដែលត្រូវជាកូនប្រុសរបស់ពូម្នាក់នេះ ស្លាប់ ឯកឧត្តម ពេជ្រ ស្រស់ បានពោលថា…

លោកពូម្នាក់មានកូនប្រុសឈ្មោះថា ម៉ៅ សុផានិត ដែលបាន ស្លា ប់ ដោយសារគ្រា ប់ កាំ ភ្លើ ង របស់កម្លាំងកងរាជ អា វុ ធហត្ថ ពេលចុះទៅ ប្ល ន់ នៅក្នុងបុរី អង្គរភ្នំពេញ ក្នុងភូមិ បន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមួយនិងដៃគូដែលមានគ្នាចំនួន ៣ នាក់ទៀត ។

ក្រោយពេលឃើញ  ស  ព   របស់កូនប្រុសលោកពូបានស្រែកយំយ៉ាងខ្លាំងហើយគាត់រៀបរាប់ថាកូនប្រុសរបស់គាត់ស្លូតណាស់ និងជាមនុស្សល្អថែមទៀតផងប៉ុន្តែដោយសារតែ  សេ  ព  គ  ប់  ជាមួយនិងមនុស្សខុសទើបធ្វើឲ្យកូនគាត់  ស្លា  ប់  បែបនេះ គាត់ថាគាត់មិនជឿទេថាកូនប្រុសរបស់គាត់ហ៊ានធ្វើបែបនេះ ។

ក្រោយឃើញបែបនេះស្រាប់តែលោក ពេជ្រ ស្រស់ បានបង្ហោះសារបែបនេះថា ៖ កូនប្រុសមាសឳពុក បើមិននាំសុខជូនឳទេ សូមកុំនាំទុក្ខឲ្យឳអីសូមយុវជនទាំងឡាយអើយ មុននឹងធ្វើអ្វីមួយ សូមគិតឲ្យច្បាស់លាស់សិនទៅ ព្រោះជីវិតពួកអ្នកមិនមែនកើតចេញពីរន្ធស្រឡៅ នោះទេ ពួកអ្នកគួរស្រណោះ ឈា ម ម្តាយ ញើសឳ ដែលខំចិញ្ចឹមថ្នាក់ថ្នមតាំងពីពួកអ្នកនៅបាតជើងក្រ

ហមរងាលមកម្លេស ពួកគាត់ចិញ្ចឹមអ្នករាល់គ្នាអស់ លុយច្រើនណាស់ហេតុអ្វីពួកអ្នកសងគុណពួកគាត់ បែបនេះទៅវិញ? តើពួកគាត់ខូចចិត្តជាមួយពួកអ្នក យ៉ាងណាទៅណ៎ ? ខូចចិត្តផង ស្រណោះស្តាយ ផង អនុស្សាវរីយ៍ពួកគាត់ នឹងអ្នក គឺរាប់មិនអស់ទេ

ទឹកភ្នែកពួកគាត់ហូរម្តេចទៅ? តើបេះដូងពួកគាត់ គ្រាំគ្រាយ៉ាងដូចម្តេចទៅ ? ពួកគាត់ខ្មាស់គេផង ស្តាយពួកអ្នកផង ក្នុងពេលតែមួយ តើពួកគាត់ធ្វើ ចិត្តយ៉ាងណាទៅណ៎ ? ខ្ញុំយល់ច្បាស់ណាស់ មហាជនថាកូនគាត់ជា ជ ន ល្មើ ស ប៉ុន្តែពួកគាត់នៅ

តែទទួលស្គាល់ពួកអ្នកជាកូនគាត់ដដែល តើពួក គាត់អស់សង្ឃឹមយ៉ាងណាទៅណ៎? ពីព្រោះ ក្តីសង្ឃឹមពួកគាត់លើពួកអ្នកគឺសង្ឃឹមថាពួកអ្នក នឹងមានអនាគតល្អ មានការងារល្អ អាចពឹងពាក់ ពួកអ្នកវិញនៅពេលពួកគាត់ចាស់ជរាទៅ ប៉ុន្តែ ក្តីសង្ឃឹមពួកគាត់ គឺត្រូវពួកអ្នកបំផ្លាញខ្ទិចខ្ទីអស់ រលីងហើយ ដោយបន្សល់កេរ្តិ៍ឈ្មោះអាសោច ឲ្យពួកគាត់ទទួលរងទៀត ពួកគាត់ខ្មាស់អ្នកភូមិ

យ៉ាងណាទៅណ៎? ឱលោកិយ៍អើយ ក្នុងន័យនេះ ខ្ញុំសូមដាស់តឿនដល់ស្មារតីកូន ប្រុស ស្រី ទាំងឡាយ មេត្តាមុនធ្វើអ្វីមួយនៅ ក្នុងសង្គមជាតិ សូមគិតដល់អ្នកបង្កើតប្អូនៗផង ណា ព្រោះពួកអ្នកជាដួងព្រលឹងរបស់ពួកគាត់ បើមិនបានសងគុណពួកគាត់ទេ គឺសូមកុំសង​ទោសដល់ពួកគាត់អី ពួកគាត់អត់បានដឹងអីទេ ដោយសារពួកគាត់រវល់រកស៉ីចិញ្ចឹមពួកអ្នកនិង ចិញ្ចឹម បងៗ ប្អូនៗ របស់ពួកអ្នក។ វិប្បដិសារី ៕

 

 

អត្ថបទដែលជាប់ទាក់ទង