ប្រជាពលរដ្ឋ19គ្រួសាររស់នៅសង្កាត់ស្លក្រាម ខេត្តសៀមរាប រងទុក្ខផ្ទួនៗ រត់មកពឹងលោក ពេជ្រ ស្រស់ ដោយអាជ្ញាធរខេត្ត សៀមរាបជាន់កបន្ថែមក្រៅពីកូវីដ១៩បានជាន់កពួកគាត់រាំរ៉ៃស្ទើរដាច់ខ្យល់មកហើយ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា ខណៈកូវីដ១៩ កំពុងតែជាន់កហើយ ស្រាប់តែប្រជាពលរដ្ឋ ១៩គ្រួសារ ត្រូវអាជ្ញាធរជាន់កថែមទៀត ។

លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុក មុននេះបន្តិចថា «កូវីដ19 ជាន់កហើយ ត្រូវអាជ្ញាធរមកជាន់កថែមទៀត ប្រជាពលរដ្ឋ 19គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុក្ខមិនសុខចិត្ត ជាមួយអាជ្ញាធរខេត្តសៀមរាប ដែលបណ្តេញ ពួកគាត់ចេញពីលំនៅដ្ឋាន របស់ពួកគាត់ដែលមានចុះបញ្ជី ធ្វើប្លង់កម្មសិទ្ធិត្រឹមត្រូវទាំងផ្ទះ ពួកគាត់គ្មានប៉ះពាល់គម្រោង អភិវឌ្ឍន៍របស់រដ្ឋនោះឡើយ ដោយពួកគាត់ភ័យខ្លាចបាត់បង់ ទីជម្រកធ្លាប់រស់នៅយ៉ាងសុខសាន្ត ពួកគាត់ក៏បានរត់មកប្តឹងខ្ញុំ ដើម្បីចុះសិក្សាអំពីភាព មិនប្រក្រតីការអនុវត្តការងាររបស់រដ្ឋ អំណាចខេត្តសៀមរាប ដែលធ្វើការផ្ទុយពីស្មារតី ច្បាប់លំនៅដ្ឋាន» ។

 

អត្ថបទដែលជាប់ទាក់ទង